ខេត្តកំពង់ឆ្នាំង៖ មិនគួរគិតខ្លីពេកទេ ម្យ៉ាងទៀតតាមធម៌ព្រះពុទ្ធ ព្រះមិនប្រោសទេការធ្វើអត្តឃាតខ្លួនឯង ។ នេះហើយដែលថាសង្ខារមិនទៀង មរណភាព ផ្សេងៗគ្នា… គ្រាន់តែអាណិតជនរងគ្រោះនៅក្មេងសោះបែរជាបញ្ចប់ជីវិតរបស់ខ្លួនត្រឹមមួយប៉ប្រិចភ្នែក ។
សូមបញ្ជាក់ថា៖ តាមដំណឹងមួយបានរាយការណ៌ថា អ្នកលក់សម្លៀកបំពាក់អនឡាញម្នាក់បានធ្វើអត្តឃាតដោយ លេបថ្នាំ រួចចងកបញ្ចប់ជីវិតនៅនឹង កាំជណ្តើរផ្ទះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពខ្លះបានលើកឡើងថា៖ សាច់ញាតិបានប្រាប់ថា ស្រ្តីរងគ្រោះ មានឈ្មោះ ម៉ែន សិរីរ័ត្ន ផេកហ្វេសប៊ុក Ah Roth Bigsize អាយុ៣០ឆ្នាំ បានសម្រេចចិត្តលេបថ្នាំ រួចចងកសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ ។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ទទួលបានរបាយការណ៍ពីនគរបាលនិងសមត្ថកិច្ចជំនាញនៅឡើយទេ ថាតើមរណភាពរបស់នាងដោយសារអ្វីឱ្យពិតប្រាកដ ៕
ដោយ ៖ សហការី