ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ប្រទេសកាតានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូនេះរវាងហូឡង់ជាមួយអាហ្សង់ទីន ដែលជាគូខ្លាំងប៉ះខ្លាំងដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមរបស់លោក Louis van Gaal បានយកឈ្នះលើសហរដ្ឋអាមេរិក ៣–១ ដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែលម្ចាស់ជើងឯកអាមេរិកខាងត្បូងអាហ្សង់ទីនបានយកឈ្នះលើក្រុមអូស្ត្រាលី ២–១ ដើម្បីរក្សាក្តីសង្ឃឹមឡើងមកកាន់វគ្គនេះ ។
ហុល្លង់ឡើងដល់វគ្គនេះជាលើកទីបីជាប់ៗគ្នា ដោយពេលនេះហូឡង់បានឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោកចំនួន៤ដងក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោកចំនួន៥ចុងក្រោយរបស់ពួកគេ ដែលលើសពីការធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងឆ្នាំ២០០៦ ហើយពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងនៅក្នុងឆ្នាំ២០១០ និង២០១៤ មុនពេលដែលបរាជ័យក្នុងការប្រកួតជម្រុះនៅប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៨។
មិនមែនចាប់តាំងពីឆ្នាំ១៩៩៤មកទេ ដែលក្រុមជើងឯករងឆ្នាំ២០១០ បានបរាជ័យក្នុងការឈ្នះការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅ World Cup ហើយការមិនស្គាល់ចាញ់របស់ហូឡង់ក្នុងការប្រកួតទាំងអស់ឥឡូវនេះឈរនៅ១៩ប្រកួតដ៏អស្ចារ្យ។
ចំណែកអាហ្សង់ទីនគឺជាក្រុមខ្លាំងនៅតំបន់អាមេរិកខាងត្បូង ដោយទើបតែឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំមុន។ អាហ្សង់ទីនបានឡើងពីវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០១៤ ដើម្បីឈានទៅវគ្គបន្ត ប៉ុន្តែពួកគេបានចាញ់ការប្រកួតចំនួន៣ដងចុងក្រោយរបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយ មុនពេលនោះក្នុងឆ្នាំ១៩៩៨, ២០០៦ និង២០១០ ចាប់តាំងពីការបង្ហាញខ្លួននៅ World Cup ឆ្នាំ១៩៣០មក។
៥ប្រកួតចុងក្រោយរបស់ហុល្លង់គឺឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់រសជាតិចាញ់នោះទេក្នុង World Cup ឆ្នាំនេះ។ ចំណែកអាហ្សង់ទីន៥ប្រកួតចុងក្រោយឈ្នះ៤ និងចាញ់១ នៅ World Cup ឆ្នាំនេះ។
ការប៉ះគ្នារវាងហុល្លង់នឹងអាហ្សង់ទីនក្នុង៧ប្រកួតចុងក្រោយគឺ៖
10/07/14 |
|||
22/06/06 |
|||
12/02/03 |
|||
31/03/99 |
|||
04/07/98 |
|||
26/06/78 |
|||
27/06/74 |
យោងតាមការប៉ះគ្នា៧ប្រកួតខាងលើនេះយើងឃើញថា អាហ្សង់ទីនបានឈ្នះ២ដង ខណៈហុល្លង់ឈ្នះ៣ដង និងស្មើគ្នា២ដង។ តាមរយៈការប៉ះគ្នាចុងក្រោយគឺបានត្រឹមស្មើគ្នា០ទល់០ប៉ុណ្ណោះ ប៉ុន្តែអាហ្សង់ទីនបានយកឈ្នះក្នុងបាល់កាត់សេចក្តីប៉េណាល់ទីក្នុងជំនួប World Cup កាលពីឆ្នាំ២០១៤កន្លងទៅ ៕ ដោយ៖ ភារៈ
(រូបភាព ៖ sportsmole.com/soccerway.com)