ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ រាត្រីចងចាំ ឆ្នាំ២០២២ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៩ ខែធ្នូ  ឆ្នាំ២០២២ បានបញ្ជាក់ថា, មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។ ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តថា, ករណីនេះរៀបចំដោយ: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា

«រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ  ឆ្នាំ២០២២ ក៏ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។  

សូមអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ នៅខាងក្រោយបរិវេណប្រាសាទអង្គរ វេលាម៉ោង១៧:០០នាទី។ 

កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

ដោយ : សហការី


ចែករំលែក៖