ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធក្នុងករណី ឆរបោកយកម៉ូតូនៅផ្សារកំពង់ចក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីឆរបោកយកម៉ូតូរបស់ជនរងគ្រោះនៅផ្សារកំពង់ចក។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្សារកំពង់ចកស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វិន ផល្លី ហៅឃ្លោក អាយុ ៣២ ឆ្នាំមុខរបរកម្មករ រោងចក្រ រស់នៅភូមិប្រសប់លក្ខសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀង និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរត់គេចខ្លួនដោយបានធ្វើសកម្មភាពយកម៉ូតូមួយគ្រឿងខាងលើនិងកាតគ្រីទៅបាត់ ។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ យ៉ន សាវន្ដា អាយុ ១៧ ឆ្នាំមុខរបរ ធ្វើស្រែរស់នៅភូមិ ប្រសប់លក្ខ សង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀង ចំណែកម៉ូតូដែលជនសង្ស័យឆរបោក ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១៤៥៩។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង(ម៉ូតូ)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖