ភ្នំពេញ ៖ ទោះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែសម្រាប់រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញមុជទឹកសមុទ្រ ជាមួយប្រជាពលរដ្ឋ ដ៏សាមញ្ញបំផុត សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ដ៏មានប្រជាប្រិយភាព។
សូមបញ្ជាក់ថា, សម្តេចតេជោ បានថត ជាមួយប្រជាពលរដ្ឋ ប្រកបដោយ ការគោរព ស្រឡាញ់ ដល់សម្តេច ដែលជាអគ្គមគ្គុទេសក៍ ដឹកនាំអោយមាន សន្តិភាព រីកចម្រើនលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ខ្មែរធ្វើបាន ប្រទេសមានសន្តិភាពមិនលំបាករឿងការពារសន្តិសុខនោះឡើយ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, មុជទឹកជាមួយប្រជាជនបង្រៀនក្មេងហែលទឹកជារឿងសប្បាយសម្រាប់ខ្ញុំ។
សម្តេ៧មានប្រសាសន៍ លើកឡើងថា, បុណ្យសមុទ្រឆ្នាំនេះសប្បាយបន្ទាប់ពីគ្រប់គ្រងបានកូវីដ១៩៕
ដោយ ៖ សុខ ខេមរា