ព័ត៌មានទាន់ហេតុការណ៍៖

ឈប់ម៉ូតូចាំយកលុយកូនតុងទីនចោរឆក់ខ្សែ.កបានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ខណៈឈប់ម៉ូតូអង្គុយចាំយកលុយកូនតុងទីនស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរធ្វេីសកម្មភាពឆក់យកខ្សែ.កបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១០នាទីយប់​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២២​ នៅផ្លូវបេតុង​ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ជនរងគ្រោះឈ្មោះ សា នី អាយុជាង៣០ឆ្នាំ ស្នាក់នៅម្ដុំផ្សារសេនជូរីសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ 

សម្ភារៈដែលត្រូវជនសង្ស័យឆក់យកនោះ​ ខ្សែ.កផ្លាកទីនមួយខ្សែ​ តម្លៃ៣០០ដុល្លារ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូមកឈប់នៅលេីចិញ្ចេីមផ្លូវចាំយកលុយកូនតុងទីនបន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខមកធ្វេីសកម្មភាពឆក់យកខ្សែ.កបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ក្រោយកេីតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ទេព្រោះគិតថាបានត្រឹមដាក់ពាក្យបណ្តឹងមិនដែលឃេីញចាប់បានចោរម្តងណាផង ហេីយក៏ជិះម៉ូតូទៅផ្ទះវិញទាំង អស់សង្ឃឹម ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖