ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានពីការកាត់បន្ថយការផលិតប្រេង ដើម្បីជាការឆ្លើយតបនឹងការកំណត់តម្លៃរបស់លោកខាងលិច

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ប្រទេសរបស់លោកអាចកាត់បន្ថយការផលិតប្រេងដើម្បីជាការឆ្លើយតបទៅនឹងប្រទេសលោកខាងលិចដែលកំណត់តម្លៃ៦០ដុល្លារក្នុងមួយបារ៉ែលលើការនាំចេញប្រេងរបស់រុស្ស៊ី។
កាលពីថ្ងៃទី៩ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ប្រទេសរបស់លោកអាចកាត់បន្ថយការផលិតប្រេងជាការឆ្លើយតបទៅនឹងបណ្តាប្រទេសលោកខាងលិចដែលកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលលើការនាំចេញប្រេងរបស់រុស្ស៊ី។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) នៅរដ្ឋធានី Bishkek នៃប្រទេស Kyrgyz នៅថ្ងៃទី៩ខែធ្នូ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា “នឹងពិចារណាពីលទ្ធភាពនៃការកាត់បន្ថយការផលិតប្រេង ប្រសិនបើចាំបាច់” ។
យោងតាមមេដឹកនាំរុស្ស៊ីការសម្រេចចិត្តលើការកំណត់តម្លៃដែលបានរៀបរាប់ខាងលើនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក ហើយមិនប៉ះពាល់ដល់ប្រទេសរុស្ស៊ីទេ។ ទីក្រុងមូស្គូនឹងប្រកាសពីវិធានការប្រឆាំងនឹងតម្លៃប្រេងនៅប៉ុន្មានថ្ងៃខាងមុខ។
លើសពីនេះ លោកប្រធានាធិបតី ពូទីន ក៏បានកត់សម្គាល់ផងដែរថា ការនាំចេញកសិផលរបស់រុស្ស៊ី នៅតែមានការលំបាក ដោយសារការដឹកជញ្ជូនជីរុស្ស៊ីមួយចំនួនបានជាប់គាំងនៅកំពង់ផែអឺរ៉ុប។
មុននេះ រុស្ស៊ីបានអំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញឱ្យលោកខាងលិចដកទណ្ឌកម្មមួយចំនួន ដើម្បីធានាថាទីក្រុងមូស្គូអាចនាំចេញជីនិងផលិតផលកសិកម្មដោយសេរី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។
កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋាភិបាលនៃប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) បានបញ្ចប់ការអនុម័តជាលាយលក្ខណ៍អក្សរលើពិតានតម្លៃ ៦0 ដុល្លារ/បារ៉ែល ដែលកំណត់ដោយក្រុមប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) សំណើសម្រាប់ការនាំចេញប្រេងឆៅ តាមសមុទ្រពីប្រទេសរុស្ស៊ី។
ការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីដែលដាក់ជាឯកច្ឆ័ន្ទដោយ G7 សហភាពអឺរ៉ុប និងអូស្ត្រាលី បានចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ។ ដូច្នោះហើយ ប្រេងរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទៅកាន់ប្រទេសទីបីដោយអ្នកដឹកប្រេង G7 និងសហភាពអឺរ៉ុប ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នឥណទាននៅពេលដែលប្រេងត្រូវបានទិញក្នុងតម្លៃទាបជាងតម្លៃពិតានដែលបានចែងខាងលើ៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖