អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចជាច្រើន ប៉ុន្តែអ្នកទន់ខ្សោយនិងគ្មានសំណាងនៅតែជាអ្នកដែលប្រឈមមុខនឹងការលំបាកបំផុត។
កាលពីពេលថ្មីៗនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិបរិច្ចាគទឹកប្រាក់ប្រហែល១ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (CERF) ដែលជាមូលនិធិជួយជនពិការ ចាស់ជរា ស្ត្រី និងកុមារី។
ថ្លែងក្នុងពិធីអំពាវនាវគាំទ្រ CERF សម្រាប់ឆ្នាំ២០២៣ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ មានប្រទេសសមាជិក ១៤០ប្រទេសរបស់អង្គការសហប្រជាជាតិ អង្គការក្នុងស្រុក និងតំបន់ អង្គការមិនមែនរដ្ឋាភិបាលនិងទៀងទាត់ជាច្រើនបានរួមចំណែកយ៉ាងសប្បុរសដល់មូលនិធិ CERF។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល១៦ឆ្នាំដូចគ្នា ចំនួនមនុស្សដែលត្រូវការជំនួយបានកើនឡើងដប់ដង។
លោក Guterres បាននិយាយថា ចំនួនទឹកប្រាក់នៃមូលនិធិ CERF ត្រូវបានលើកឡើងសម្រាប់ឆ្នាំ២០២៣ ។ លោក បន្តទៀតថា បច្ចុប្បន្នពិភពលោកទាំងមូលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចជាច្រើន ប៉ុន្តែអ្នកទន់ខ្សោយ និងគ្មានសំណាងនៅតែជាអ្នកដែលប្រឈមមុខនឹងការលំបាកបំផុត។
នៅឆ្នាំ ២០២២ CERF បានចំណាយប្រាក់ជាង៧00លានដុល្លារជួយសង្គ្រោះជីវិតនៅក្នុងប្រទេសចំនួន៤0 ហើយក្នុងករណីជាច្រើន ធនធានរបស់ CRF ទៅដល់អ្នកដែលត្រូវការក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ FAO បានព្យាករថា ពិភពលោកនឹងចំណាយប្រាក់ 1.940 ពាន់លានដុល្លារលើការនាំចូលស្បៀងអាហារ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)