ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ ដោយបញ្ជាក់យ៉ាងដូច្នេះថា,
សូមចែករំលែកនៅសំនួរមួយដែលបានសួរមកកាន់នាងខ្ញុំនៅក្នុងកម្មវិធី”ជួបនឹងបងស្រីឆ្នេីម”ក្នុងខេត្តសៀមរាបកន្លងមកនេះ៖
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា, សំនួរពីក្មួយស្រីម្នាក់ “តេីគួរយេីងធ្វេីដូចម្តេចបេីសិនមានមិត្តភក្ត័របស់យេីងគាត់សេីចចំអកអោយយេីង និងមិនអោយតំលៃលេីការងារសង្គមរបស់យេីង?”
ចំលេីយរបស់នាងខ្ញុំតបទៅក្មួយស្រីម្នាក់នោះថា៖ នៅពេលដែលក្មួយចូលរួមធ្វេីការងារសង្គមទាំងអស់នោះ តេីមានបានបង្ករផលវិបាកដល់មិត្តភក្ត័របស់ប្អូន ឬក៍មនុស្សដ៍ទៃទេ? តេីការងារសង្គមរបស់ក្មួយបានជួយដល់មនុស្សដ៍ទៃ ឬដល់សង្គមដែលក្មួយរស់នៅដែរឬទេ? បេីសិនជាក្មួយគិតថាការងារដែលក្មួយធ្វេីនោះជាអំពេីល្អ ហេីយបានជួយសង្គ្រោះដល់អ្នកដ៍ទៃ សូមក្មួយកុំបារម្ភពីការសេីចចំអករបស់អ្នកដ៍ទៃ។
ភាពសំខាន់និងការវាយតំលៃការងាររបស់ក្មួយ មិនពឹងលេីអ្នកដ៍ទៃជាអ្នកអោយតំលៃក្មួយនោះទេ តែសំខាន់លេីខ្លួនរបស់ក្មួយគិតថា តេីយេីងបានធ្វេីនូវអ្វីដែលត្រឹមត្រូវ ពិតប្រាកដចំពោះការងារដែលយេីងកំពុងធ្វេីនេះដែរឬទេ…. រាត្រីសួស្តី….🥰 ៕
ដោយ ៖ សិលា