ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាសូរណាស់! លោកតាបើកម៉ូតូដឹកយាយសង្ស័យងងុយដេកដួលបោកនឹងថ្នល់របួសធ្ងន់ស្រាល២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែលោកតាបើកម៉ូតូដឹកយាយ ហើយងងុយដេកខ្លាំងពេកបានដួលម៉ូតូបោកទៅនឹងថ្នល់បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំង២នាក់ នៅស្រុករមាសហែក។

   ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៧ និងលេខ២៨ស្ថិតក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា លោកតារងគ្រោះមានឈ្មោះ ឌី អាត  អាយុ៦០ឆ្នាំ មុខរបរ កសិករ រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងលោកយាយរបួសស្រាលមានឈ្មោះ ណឹប សាខន  អាយុ៥៩ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

   បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញលោកតាបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១C-៤០៤៥ ដោយដឹកលោកយាយជាប្រពន្ធពីក្រោយធ្វើដំណើរលើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូ ក្នុងទិសដៅពីត្បូងទៅជើង ហើយសង្ស័យថាលោកតាងងុយដេកខ្លាំងទើបរេចង្កូតដួលម៉ូតូបោកនឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយសង្គ្រោះប៉ុន្តែត្រូវបានក្រុមគ្រួសារដឹកបញ្ជូននៅមន្ទីរពេទ្យប្រទេសវៀតណាម ។

   ក្រោយមកមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រស្រែដើម្បីទុកជូនជនរងគ្រោះ ៕

ដោយ៖ សុថាន


ចែករំលែក៖