ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស៣៣០បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយកង់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តឡិចស៊ីស៣៣០ក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចស្តុបព្រះអង្គអេង​ តាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងព្រលឹត​  ខណ្ឌ៧មករា​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស​ RX 330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញBE 9386 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូបពេញទំហឹងបណ្តាលឲ្យរងការខូចខាតអស់មួយកង់ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕

IMG_9034 IMG_9032 IMG_9033

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖