ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចស៊ីស RX350 ពន្លះគូទរថយន្តFord Ranger រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើប Lexus rx-350មួយ គ្រឿងបើកលឿនជ្រុលបុករថយន្ត Ford Ranger ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ហេតុការណ៍នេះកាលឡើងកាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២២ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពត័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្ត Lexus rx-350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-6289 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តFord Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-8329 ខណៈកំពុងធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖