អាជ្ញាធររុស្ស៊ីបានព្រាងអនុក្រឹត្យហាមឃាត់ការលក់ប្រេងឆៅរបស់ខ្លួនទៅឱ្យអ្នកទិញនៅក្នុងសហភាពអឺរ៉ុបដែលបានកំណត់តម្លៃប្រេងរបស់រុស្ស៊ី គឺ៦០ដុល្លារក្នុងមួយបារ៉ែល។
ចាប់ពីថ្ងៃទី៥ ខែធ្នូ សហភាពអឺរ៉ុបបានហាមឃាត់សេវាកម្មដឹកជញ្ជូនតាមសមុទ្រពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសទីបី ប្រសិនបើប្រេងត្រូវបានទិញលើសពីតម្លៃពិតាន៦០ដុល្លារ/បារ៉ែល និងដាក់ទណ្ឌកម្មលើការនាំចូលប្រេងឆៅពីរុស្ស៊ី។
សេចក្តីព្រាងអនុក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ជាមួយនឹងបទប្បញ្ញត្តិលម្អិតដែលត្រូវបង្កើតដោយរដ្ឋាភិបាលនៃប្រទេសនេះ ដើម្បីហាមឃាត់ក្រុមហ៊ុនរុស្ស៊ីមិនឱ្យលក់ប្រេងឆៅទៅកាន់បណ្តាប្រទេសកំណត់តម្លៃប្រេងរបស់រុស្ស៊ី ។
ប្រភពបាននិយាយថា អនុក្រឹត្យនេះត្រូវបានគេរំពឹងថានឹងហាមឃាត់ការលក់បែបនេះពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៣ ជាមួយនឹងលទ្ធភាពនៃការពន្យារពេល។ ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាននៅដើមសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អនុក្រឹត្យនេះនឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ”។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីនឹងរៀបចំច្បាប់ហាមឃាត់ក្រុមហ៊ុនរុស្ស៊ីពីការលក់ប្រេងទៅឱ្យប្រទេសនៃសហភាពអឺរ៉ុបដែលកំណត់តម្លៃនៅចុងឆ្នាំនេះ។
កាលពីសប្តាហ៍មុនផងដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov បានប្រកាសថា ប្រទេសនេះកំពុងរៀបចំដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងការកំណត់តម្លៃប្រេង។ ទីក្រុងមូស្គូអះអាងថា ពិតានតម្លៃនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មប្រេង និងសេដ្ឋកិច្ចរបស់ប្រទេសនោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Petrotimes