ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់មនុស្ស ៩នាក់ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់មនុស្ស ៧នាក់(ស្រី ០១នាក់) ,បើកបរក្រោមឥទ្ឋិពល ០ករណី ឃាត់ នាក់ ,ប្រើប្រាស់ ០៣ករណី ឃាត់មនុស្ស ១២នាក់ (ស្រី០ ៤នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែធ្នូ រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក (Ice) ស្មេីនិង ១៦៦,៨៦ក្រាម, ប្រភេទ Ke ១៤,២៦ក្រាម និង២កញ្ចប់តូច ។
ក្នុងប្រតិបត្តិការខាងលើនេះជាលទ្ធផលមានចំនួន ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៖ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្តមួយករណី មានដូចខាងក្រោម៖
១/ មន្ទីរ ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន៥នាក់ ។
២/ បាត់ដំបង ៖ រក្សាទុក ២ករណី ឃាត់ខ្លួន២នាក់ ស្រី១នាក់ ចាប់យក Ice ១៥០,៦៤ ក្រាម ។
៣/ កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ខ្លួន៦នាក់ ចាប់យក Ice ៣,៤៨ ក្រាម ។
៤/ កំពង់ឆ្នាំង ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន១នាក់ ។
៥/ កំពង់ធំ ៖ ជួញដូរ ១ករណី ឃាត់ខ្លួន១នាក់ ចាប់យក Ice ២កញ្ចប់តូច ។
៦/ កណ្តាល ៖ – ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,២១ក្រាម -រក្សាទុក ២ករណី ឃាត់ខ្លួន៣នាក់ ចាប់យក Ice ០,៧៩ក្រាម ។
៧/ ព្រៃវែង ៖ រក្សាទុក ១ករណី ឃាត់ខ្លួន១នាក់ ។
៨/ សៀមរាប ៖ -រក្សាទុក ១ករណី ឃាត់ខ្លួន១នាក់ – ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី៤នាក់ ចាប់យក Ice ១០,៧៤ក្រាម និង Ke ១៤,២៦ ក្រាម ។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
៩/ ព្រះសីហនុ ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី១នាក់ ចាប់យក Ke ៨៨៤០០០ ក្រាម ៕
ដោយ៖សហការី