ភ្នំពេញ ៖ កំពីងដូងអុជ (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្រ្ត៖ Prionodon pardicolor) កំពីងដូងជាសត្វជាប្រភេទសំពោធមានរាងស្តើង ក្បាលរបស់វាតូចវែងមានក្រឡាបង្កង់ៗ នៅលើដងខ្លួន និងមានអុចក្រម៉ៅនៅតាមចំហៀងពោះ និងលើជើង។ វាមានសប្បុរប្រផេះលឿង។ នេះជាការបញ្ជាក់ពី លោក នេត្រ ភាក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា៖ សត្វប្រភេទនេះឈ្មុសដីរកសត្វល្អិត ដឹកដឿ ពីងពាង ដង្កូវ និងពពួកសត្វគ្មានឆ្អឹងកងផ្សេងៗទៀត។ កន្លងមក កំពីងដូងត្រូវបានបញ្ជាក់ថាមាននៅភាគខាងត្បូងខេត្តមណ្ឌលគិរី ភាគខាងជើងខេត្តរតនគិរី ហើយការសិក្សាសិក្សានេះត្រូវបានរកឃើញមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ខេត្តកោះកុង។ ប្រភេទនេះស្ថិតក្នុងប្រភេទមានដោយកម្រនៅកម្ពុជា និងបានចុះក្នុងបញ្ជីក្រហម IUCN ប្រភេទងាយរងគ្រោះថ្នាក់ (LC)៕
ដោយ ៖ សហការី