ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចសុីស RX330 បុកបង្គោលស្លាកប៉ាណូផ្លូវជាតិលេខ១ពេញទំហេង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក​ Lexus RX-330 ក្នុងល្បឿនលឿន​ រួចរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាប៉ាណូមួយដេីមរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​ ស្ថិតនៅចំណុចខាងមុខ ក្រុមហ៊ុន​លក់ម៉ូតូ Suzuki តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

      តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តម៉ាក​Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-3317 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនលឿន  លុះមកដល់ចំណុចកេីតហេតុ​ ស្រាប់តែរេចង្កូតទៅខាងឆ្វេងបុកខឿនពុះចែកទ្រូងផ្លូវ​ និងបុកបង្គោលស្លាកសញ្ញាប៉ាណូមួយដេីមបន្ថែមទៀតបណ្តាលឲ្យបាក់ទ្រេត​ ឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ​ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖