ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ពីប្រទេសប៊ែលហ្សិក មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ប៉ុន្តែសម្តេចតេជោ មិនបានចូលរួមខួបកំណើត ឧត្តមភរិយា នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខណៈសម្តេចនៅលើយន្តហោះ នៅឡើយ។
ថ្ងៃនេះ សម្តេចតេជោ មានប្រសាសន៍ថា, កូនៗនិងចៅៗមកកំដរម្តាយនិងជីដូនដូចការគិតរបស់ខ្ញុំមែន។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា, នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពីការជួបជុំកូនចៅនោះឡើយ។ ជិតមួយកងអនុសេនាតូចទៅហើយតែមិនទាន់គ្រប់ទេព្រោះខ្លះជាប់រៀននៅបរទេសនិងខ្លះទៀតជាប់រវល់ការងារ។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ប្រពន្ធសម្លាញ់ថ្ងៃ១៥ធ្នូនេះជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាច
កំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។
សម្តេចមានប្រសាសន៍លើកឡើងថា, សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួប លើក៤៧នៃថ្ងៃរៀបការរបស់យើង (៥មករា១៩៧៦.៥មករា២០២៣)ដែលពេល នោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ៕
ដោយ : សុខ ខេមរា