ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបេីកឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាករដ្ឋ​ 16​  02-0454​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងផ្លូវទៅជេីងចូលច្រកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងឆ្លងជិតផុតទៅហេីយស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ពណ៌ខ្មៅ​ ពាក់ស្លាកលេខសៀមរាប1S 4712​ រួមដំណេីរជាមួយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

IMG_9873 IMG_9874

ដោយ៖សុខាសែនជ័យ


ចែករំលែក៖