ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបេីករថយន្ដស៊េរីទំនើបម៉ាក ឡិចសុីស NX200t មួយគ្រឿងទៅបុកស្លាកប៉ាណូ និងជញ្ចាំងផ្ទះប្រជាពលរដ្ឋធ្លុះដល់ក្នុងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ខណៈយប់ជ្រៅស្ងាត់ជ្រង្ងំបងប្អូនប្រជាពលរដ្ឋក្នុងភូមិសម្រាន្តលង់លក់ ស្រាប់តែលឺសម្លេងក្ដាំងដូចរន្ទះ ទេីបភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះបេីកទ្វាចេញមកមេីលក៏ឃេីញរថយន្តមួយគ្រឿងម៉ាក ឡិចស៉ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-6172 កៀបជាប់ស្លាកប៉ាណូមួយដេីម និងជាប់ជញ្ចាំងផ្ទះប្រជាពលរដ្ឋធ្លុះដល់ខាងក្នុងរងការខូចខាតយ៉ាងដំណំ បន្ទាប់មកក៏មានបុរសម្នាក់ដែលជាតៃកុងបេីកទ្វាពីរថយន្តបង្កទំនងជាស្រវឹងស្រា ប៉ុន្តែក៏មានទំនួលខុសត្រូវដឹងខ្លួនខុស ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឲ្យភាគីម្ចាស់ផ្ទះ និងតៃកុងរថយន្តបង្កសម្របសម្រួលគ្នាអស់មួយសន្ទុះធំ ចុងក្រោយតៃកុងរថយន្តបង្កព្រមសងថ្លៃខូចខាតទាំងស្លាកប៉ាណូ និងជញ្ចាំងផ្ទះប្រជាពលរដ្ឋ ចំនួន2.600$ ដេីម្បីបញ្ចប់រឿង រួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
IMG_0120IMG_0128 IMG_0127 IMG_0129
ដោយ ៖ ភារ៉ា ដង្កោ