ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់រង្វាន់ដែលក្រុមទទួលបានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២នេះ

ចែករំលែក៖

World Cup គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងកីឡាបាល់ទាត់ វាជាពានរង្វាន់ដែលកីឡាករគ្រប់រូបសុបិនចង់លើកស្ទួយប្រទេសរបស់ពួកគេដើម្បីពានរង្វាន់មួយនេះ។ កិត្តិយសនៃការកាន់ពានមាសដ៏អស្ចារ្យនេះគឺគ្រប់គ្រាន់ដើម្បីជំរុញមហិច្ឆិតារបស់កីឡាករ ហើយជាមួយនឹងកេរឈ្មោះទាំងកីឡាករ ទាំងប្រទេសរបស់ខ្លួននោះ ប្រាក់រង្វាន់ក៏ជាចំណែកមួយដ៏ធំធេងដែលកីឡាករ និងប្រទេសទាំងនោះផងដែរ។

តើ​ប្រាក់​រង្វាន់ World Cup ត្រូវ​សម្រេច​ដោយ​របៀប​ណា?ដូចដែលយើងបានរំពឹងទុកប្រាក់រង្វាន់ World Cup ដែលកំណត់ដោយ FIFA ត្រូវបានបែងចែកទៅតាមកម្រិតដែលក្រុមនីមួយៗធ្វើបានល្អក្នុងការប្រកួត ពោលគឺប្រទេសមួយដែលអាចបន្តឡើងវគ្គបន្តបន្ទាប់ សមាគមបាល់ទាត់របស់ខ្លួននឹងទទួលបានរង្វាន់កាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយសហព័ន្ធអាចរំពឹងថា នឹងមានចំណែកដែលមានប្រាក់រង្វាន់ច្រើនទោះជាមានអ្វីកើតឡើងក៏ដោយ ដោយ FIFA ត្រូវបានគេរាយការណ៍ថាបានផ្តល់រង្វាន់សរុបតិចជាង៦០០លានផោន (៧៤២.២៥លានដុល្លារ)នៅឆ្នាំនេះ។

តើម្ចាស់ជើងឯក World Cup រកបានប៉ុន្មាន? ជាការពិតណាស់ ប្រាក់រង្វាន់ដ៏សម្បើមដែលបានផ្តល់ខាងលើ គឺត្រូវបានផ្តល់ឱ្យម្ចាស់ជើងឯកដោយ FIFA នឹងផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ៣៥លានផោន(៤៣.៣លានដុល្លារ) ដល់សហព័ន្ធរបស់ប្រទេសដែលឈ្នះសម្រាប់ក្រុមដែលគ្រងជើងឯកនៅកាតាក្នុងរដូវរងារនេះ ពោលគឺកើនឡើងពីការឈ្នះរបស់បារាំងប្រហែល៣០លានផោន (៣៧.១១លានដុល្លារ) សម្រាប់យុទ្ធនាការឈ្នះរបស់ពួកគេកាលពី៤ឆ្នាំមុន។

ប្រាក់រង្វាន់ World Cup តាមជុំ៖ ស្របពេលដែលក្រុមជើងឯកទទួលបាន៣៥លានផោន (៤៣.៣លានដុល្លារ)ដ៏ច្រើន ក្រុមជើងឯករង World Cup នៅកាតាឆ្នាំនេះទទួលបាន២៥លានផោន (៣០.៩៣លានដុល្លារ)។ក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៤ក៏ត្រូវបានផ្តល់យ៉ាងច្រើនផងដែរជាមួយនឹងប្រាក់ចំណូល២៣លានផោន (២៨.៤៥លានដុល្លារ) និង២១លានផោន (២៥.៩៨លានដុល្លារ) រៀងៗខ្លួន ខណៈដែលក្រុមដែលជាប់ដល់វគ្គ៨ក្រុមទទួលបាន១៤លានផោន (១៧.៣២លានដុល្លារ)។ ក្រុមដែលឆ្លងផុតវគ្គចែកពូលនឹងទទួលបាន១១លានផោន (១៣.៦១លានដុល្លារ) ខណៈដែលក្រុមដែលធ្លាក់ក្នុងវគ្គចែកពូលទទួលបាន ៧.៥លានផោន (៩.២៨លានដុល្លារ)។

តើកីឡាកររកបានប៉ុន្មាននៅ World Cup? មិនដូចនៅកម្រិតក្លិបទេ កីឡាករដែលប្រកួតប្រជែងសម្រាប់ប្រទេសរបស់ខ្លួនអាស្រ័យលើប្រាក់បៀវត្សរ៍ពីរបស់សហព័ន្ធ ប៉ុន្តែត្រូវទទួលបានថ្លៃប្រកួតសម្រាប់ការបង្ហាញខ្លួនក្នុងពេលប្រកួតនីមួយៗដែលពួកគេរកបាន។ ប្រាក់រង្វាន់នេះប្រែប្រួលពីសហព័ន្ធមួយទៅសហព័ន្ធមួយ។ ជាឧទាហរណ៍ ក្រុមអង់គ្លេសត្រូវបានគេរាយការណ៍ថា ទទួលបាន​២,៥០០ផោន (ជាង៣ពាន់ដុល្លារអាមេរិក) សម្រាប់រាល់ការប្រកួតដែលពួកគេបានចាប់ផ្តើមនៅ World Cup កាលពីឆ្នាំ២០១៤ ខណៈដែលកីឡាករដែលអង្គុយនៅកៅអីបម្រុងទទួលបានតែ១,៥០០ផោន (១,៨៥៥ដុល្លារអាមេរិក)។

ក្នុងករណីណាក៏ដោយ ក្រុមតោកំណាចអង់គ្លេស បាននិងកំពុងបរិច្ចាគប្រាក់ចំណូលរបស់ពួកគេពីកាតព្វកិច្ចអន្តរជាតិដល់អង្គការសប្បុរសធម៌ចាប់តាំងពីឆ្នាំ២០០៧ ដូចជាកីឡាករបារាំង Kylian Mbappe ក៏បានជ្រើសរើសក្នុងជំនួយសប្បុរសធម៌ទាក់ទងនឹងការឈ្នះអន្តរជាតិរបស់ពួកគេផងដែរ។

តើ​ប្រាក់​ឈ្នួល​ខុស​គ្នា​រវាង​ការ​ប្រកួត World Cup បុរស និង​នារី​មាន​កម្រិត​ណា​ខ្លះ? មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ប្រាក់​រង្វាន់​ដែល​ផ្ដល់​ជូន​ក្នុង​បាល់ទាត់ផ្នែក​បុរស និង​នារី។ ​ប្រធានបទ​នេះ​ដែលជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​យ៉ាង​ក្តៅគគុក​ក៏​មិនមាន​ភស្តុតាង​ច្បាស់លាស់​ជាង​នៅលើ​ឆាក​ពិភពលោក​ដែរ​។ ក្រុមដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ផ្នែកបុរសនឹងទទួលបាន៣៥លានផោន (៤៣.៣០លានដុល្លារ)ខណៈដែលពានរង្វាន់ World Cup 2019 ផ្នែកនារី ត្រូវបានគេផ្តល់ប្រាក់រង្វាន់តិចជាងពាក់កណ្តាលនៃពានរង្វាន់ផ្នែកបុរសនៅកាតាឆ្នាំនេះប៉ុណ្ណោះ ៕

ដោយ៖ ភារៈ(រូបភាព ៖ 90min.com)


ចែករំលែក៖