ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន រយៈពេលប្រមាណ៤ខែដែលភរិយាមិនបានដើរជាមួយប្តី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃមង្គលការ កូន លោកទេសរដ្ឋមន្ដ្រី គន់ គីម និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានអញ្ជើញផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី ហើយសម្តេចតេជោ បានបង្ហោះលើផេកផ្លូវការថា, រយៈពេលប្រមាណ៤ខែដែលភរិយាមិនបានដើរជាមួយប្តី។

សម្តេចតេជោ បន្តថា, ថ្ងៃនេះចេញមុខចូលរួមរៀបការកូនឯកឧត្តម គន់ គីម។

កន្លងទៅសម្តេចតេជោ ហ៊ុនសែន ក៏ធ្លាប់មានប្រសាសន៍ពីការខកខានចំពោះ អវត្តមានឧត្តមភរិយា មិនបានអញ្ជើញមកទទួលស្វាគមន៍ វត្តមាន ភ្ញៀវភរិយាថ្នាក់ដឹកនាំលើពិភពលោកផងដែរ។ ដោយសម្តេចតេជោ មានប្រសាសន៍ថា, សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា បានដោយសារបញ្ហាសុខភាព។

សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា, តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខ្ញុំមិន ដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២និងឆ្នាំ ២០១២ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អ ក្នុងនាមភរិយាប្រធានអាស៊ាន។

មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិ តែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។

សូម្បីតែការចរចារកសន្តិភាពរវាងភាគី កម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពី ក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។

សម្តេចតេជោបន្តថា, នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។

សម្តេចក៏ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖