ព័ត៌មានទាន់ហេតុការណ៍៖

Karim Benzema ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ​បារាំងក្នុងវ័យ៣៥ឆ្នាំ

ចែករំលែក៖

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema បាន​សរសេរ​លើ Twitter ថា ​ដំណើរ​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិបារាំង​គឺ​ចប់​ហើយ។Benzema ដែល​មាន​អាយុ៣៥ឆ្នាំ​ ​បាន​ខកខាន​ការ​ប្រកួត World Cup ដោយសារ​របួស ខណៈក្រុមមាន់គកបារាំងបាន​ចាញ់​អាហ្សង់ទីន ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី។

Benzema លេងបាន៩៧ដង ស៊ុតបញ្ចូលទីបាន៣៧គ្រាប់ ហើយឥឡូវនេះជាគាត់បានចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិ។ គាត់បាន​បន្ថែម​ថា “​ខ្ញុំ​បាន​សរសេរ​រឿង​របស់​ខ្ញុំ ហើយ​បាន​ធ្វើ​ខុស​ដើម្បី​ជា​កន្លែង​ដែល​ខ្ញុំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​វា”​។

ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះមិនបានលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំងអស់រយៈពេលជិត៦ឆ្នាំហើយ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដែលពាក់ព័ន្ធនឹងអតីតមិត្តរួមក្រុម Mathieu Valbuena ប៉ុន្តែបានត្រឡប់មកក្រុមវិញសម្រាប់ Euro 2020 ។

ទម្រង់លេងដ៏ល្អរបស់គាត់នៅកម្រិតក្លិប រួមទាំងការជួយឲ្យ RealMadrid ឱ្យឈ្នះជើងឯក Champions League លើកទី១៤កាលពីរដូវកាលមុន ត្រូវបានផ្តល់រង្វាន់ដោយការឈ្នះ Ballon d’Or ដំបូងរបស់គាត់កាលពីដើមឆ្នាំនេះ។

ក្លិប​បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​នឹង Benzema ដោយ​មាន​ការ​ទះ​ដៃ និង​ទង់ជាតិ​បារាំង ខណៈ​គណនី​ផ្លូវការ​របស់ FIFA World Cup បាន​ឆ្លើយតប​ដោយ​និយាយ​ថា “Merci, Benzema” ដែលមានន័យថា “សូមអរគុណ, Benzema” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖