ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៥​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ ខែធ្នូ​​!

ចែករំលែក៖

  ​ភ្នំពេញ​៖​ របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៥​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញនេះ​។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៥​នាក់​ រួម​មាន​៖​ ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​(​ស្រី​ ១​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​ ២​នាក់​ ,ប្រើប្រាស់​ ៥​ករណី​ ឃាត់​មនុស្ស​​ ១៧​នាក់​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៩​ ខែធ្នូ​ រួម​មាន​៖មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ១៨,៤២​ក្រាម​ និង​១​កញ្ចប់​តូច​។ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះកម្លាំង​​នគរបាល​ចំនួន​ ៦​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​ ០៣អង្គភាព​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ១២​នាក់​។​ 

២​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១,០៨​ក្រាម​។​ 

៣​ /​ កណ្តាល​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៥១​ក្រាម​។​ 

៤​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤,៤៤​ក្រាម​។​ 

៥​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៨,៥៩​ក្រាម​។​ 

៦​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​។​ 

៣​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៣,៨០​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖