ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតដំបូងរបស់យើងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 រវាង កម្ពុជា v ហ្វីលីពីន វេលាម៉ោង ៥:០០នាទីល្ងាច

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតដំបូងរបស់យើងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup រវាង 2022 រវាង កម្ពុជា v ហ្វីលីពីន នៅថ្ងៃទី២០/១២/២០២២ | វេលាម៉ោង ៥:០០នាទីល្ងាច

ពហុកីឡដ្ឋានជាតិ មរតកតេជោ “ទាំងអស់គ្នា​ដើម្បីកម្ពុជា”

សូមបញ្ជាក់ថា, ៖ ល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២នេះគឺជាថ្ងៃបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតវគ្គចែកពូល AFF Mitsubishi Electric Cup ២០២២ ដែលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋានថ្មីដ៏ប្រណិតគឺពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិហ្វីលីពីន។ 

ការប្រកួតនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីក្រុមជម្រើសជាតិហ្វីលីពីនបានមកដល់ទឹកដីកម្ពុជា​ និងហ្វឹកហាត់យ៉ាងស្វាហាប់នៅកីឡដ្ឋានស្តាតចាស់ប៉ុន្មានថ្ងៃចុងក្រោយនេះ។ មុនជួបកម្ពុជា ហ្វីលីពីន បានប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម ចាញ់ក្នុងលទ្ធផល ១-០។ ដោយឡែក កម្ពុជា ក៏បានត្រៀមខ្លួនបានរួចរាល់ផងដែរ ក្រោយពីបានប្រកួតមិត្តភាពចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៤-០ កាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅ នៅកីឡដ្ឋាន Bukit Jalil នាទីក្រុងគូឡាឡាំពួរ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ២០២២ រវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន នឹងចាប់ផ្តើមពីម៉ោង ៥ល្ងាចតទៅ។ សំបុត្រចូលទស្សនាផ្ទាល់មានដាក់លក់នៅច្រកចូលនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

ក្រៅពីការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន នៅពូល A ក៏មានមួយគូទៀតនឹងប៉ះគ្នាយប់នេះផងដែរ ពោលគឺក្រុមជម្រើសជាតិព្រុយណេ នឹងជួបជាមួយក្រុមជម្រើសជាតិថៃ នាវេលាម៉ោង ៧៖៣០នាទីយប់ នៅកីឡដ្ឋាន Kuala Lumpur Stadium ប្រទេសម៉ាឡេស៊ី។ 

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន កន្លងមក ៕

ដោយ : សហការី


ចែករំលែក៖