ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរចេញធ្វេីសកម្មភាពឆក់ទូរស័ព្ទ​ IPhone 11​ ពីនារីម្នាក់បានសម្រេច​ទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជាជនជាតិចិនបានសម្រេច​ដែរបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២​ និង១០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ទល់មុខវិទ្យាល័យជាស៊ីម សាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានហៅឡំប្រឺតា​ មួយគ្រឿង​ ដើម្បីជិះទៅម្តុំផ្លូវព្រះសីហនុ ខណ:កំពុងតែធ្វើដំណើរតាមផ្លូវ២៧១​ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាកស្គូពី​ ពណ៌ស​ មិនចាំផ្លាកលេខ បានជិះមកក្បែររូបគាត់ដែលកំពុងតែអង្គុយនៅលើឡំប្រឺតា​ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់បានសម្រេច​ និងជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមៗនោះអ្នកបើកឡំប្រឺតា​ បានដឹកគាត់ទៅប្តឹងនគរបាលចរាចរណ៍ក្រុងដែលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ។បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ក្រុងបានរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋានខណ្ឌមានជ័យ​ ឲ្យមកទទួលនារីរងគ្រោះខាងលើទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១​ ដេីម្បីកំណត់មុខសញ្ញា​ ។ គេសង្កេតឃេីញថា​ មានទីតាំង Internet មួយចំនួន​ក្នុងខណ្ឌមានជ័យ​ កំពុងលួចបេីកដំណេីរការឡេីងវិញផងដែរ​ ដែលសង្ស័យថា​ ក្រុមជនសង្ស័យទាំងនេះបានលេងល្បែងចាញ់អស់​ពីខ្លួន ក៏បន្តចេញធ្វេីសកម្មភាព​ លួច​ ឆក់​ ប្លន់​ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​បែប​នេះ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖