ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ទណ្ឌិត សម រង្ស៉ី

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ ថ្លែង​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានគណបក្សនយោបាយមួយក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមានការប្រជុំប្រមូលលុយរបស់ សម រង្ស៉ី នៅវត្តភ្នំសេរី ក្នុងសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅគណបក្សនោះថា៖​ កុំឱ្យរដ្ឋាភិបាលចាប់ភស្ភុតាងបានឱ្យសោះ។ បេីទោះបីជា​សម្ដេចតេជោ​ មិនបានបញ្ចេញឈ្មោះគណបក្សនោះ ប៉ុន្តែទំនងជាគណបក្សភ្លើងទៀនដែលធ្លាប់ជាគណបក្សដែលទណ្ឌិត សម រង្ស៊ី បានបង្កើត។

សូមជម្រាបជូនថា​ សម្ដេចតេជោ​នាយករដ្ឋមន្រ្តីកម្ពុជា​ កាលពីថ្ងៃខែតុលា ឆ្នាំ២០២២កន្លងទៅនេះ​ បានប្រកាសចេញនូវយុទ្ធសាស្ត្រ IF ដើម្បីរំលាយមនោគមន៍វិជ្ជាពូជក្បត់ជាតិ ៣ជំនាន់ត្រកូលសម ដើម្បីភាពសុខសាន្តរបស់កម្ពុជា។ I មានន័យថា Isolated ធ្វើឲ្យឯកការ និង F មានន័យថា Finish បញ្ចប់។​ ហេីយ​នេះជាការកំណត់យុទ្ធសាស្ត្រជាលើកទីពីររបស់សម្ដេចតេជោបន្ទាប់ពីយុទ្ធសាស្ត្រ ឌីហ្វីត រំលាយខ្មែរក្រហមនៅទស្សវត្សឆ្នាំ៩០៕

ដោយ​៖សហការី​


ចែករំលែក៖