ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមរំលែកទុក្ខផង! ក្របីដើរឆ្លងផ្លូវពេលយប់ម៉ូតូជាន់ហ្រ្វ័ងមិនទាន់បុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់និងរបួសធ្ងន់ រីឯក្របីដង្ហើមចង្រិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់គួរឱ្យរន្ធត់ខណៈដែលបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ពេលជិះម៉ូតូតាមដងផ្លូវជាតិពេលយប់ក្របីដើរឆ្លងផ្លូវជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងលាន់សូរផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៏ដឹកយកទៅសង្គ្រោះជីវិត។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សេក វាសនា  អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកអ្នករងរបួសមានឈ្មោះ ទី និមល  អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រីឯម្ចាស់ក្របីមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះមិនហ៊ានចេញមុខមកដោះស្រាយ ខណៈដែលសត្វក្របីរបួសធ្ងន់សល់តែដងើ្ហមចង្រិតត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយតាមច្បាប់។

    បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ស្វាយរៀង ១J- ៣៥៤២លើផ្លូវក្រាលកៅស៊ូ ខណៈនោះស្រាប់តែមានសត្វក្របីមួយក្បាលមិនដឹងមកពីណាបានដើឆ្លងផ្លូវត្រូវម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្នមធ្យោបាយធ្វើដំណើរនិងសត្វក្របីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖