ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡងបាក់ឌុបឆ្នាំនេះ សិស្សជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង

ចែករំលែក៖

ភ្នំពេញ ៖ សិស្សប្រឡងមធ្យមបាក់ឌុប ឆ្នាំសិក្សា ២០២១-២០២២ ឆ្នាំនេះ សិស្សជាប់ សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង ។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ របស់ក្រុសួង អប់រំ យុវជននិងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ 

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

ជាលទ្ធផល :

-បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ 

-បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, 

-និទ្ទេស B ចំនួន ៧២៣២នាក់, 

-និទ្ទេស C ចំនួន ១៩០៥៣ នាក់,

– និទ្ទេស D ចំនួន ៣១១៦៦នាក់,

  និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖