ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងក្រុងកំពតអញ្ជើញចូលរួមប្រជុំដេញថ្លៃភាសុីផ្សារគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣!

ចែករំលែក៖

ខេត្តកំពត៖ កាលពីថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពតបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេញថ្លែភាសុីផ្សារគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងកំពតដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២នេះ កិច្ចប្រជុំក្រោមអធិបតីភាពលោក ចាន់ ថា អភិបាលរងខេត្តកំពត និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីក្រោមឱវាទពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅក្នុងសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពត។

យោងតាមអង្គប្រជុំនាពេលនោះលោកអភិបាលរងក្រុងបានឲ្យដឹងថា ការដេញថ្លៃភាស៊ីផ្សារឆ្នាំ២០២៣គឺសម្រាប់តំណាងស្រុកណាដែលមានផ្សារតូចៗនិងត្រូវដេញថ្លៃនោះគឺមានស្រុកទឹកឈូនិងក្រុងកំពតដែលមានផ្សារតូចៗសម្រាប់ដេញថ្លៃក្នុងមួយឆ្នាំដេញថ្លៃម្តង។

លោកអភិបាលរងក្រុងបានបន្តឲ្យដឹងទៀតថា សម្រាប់ក្រុងកំពតមានផ្សារចំនួនពីរ គឺផ្សារដីហុយនិងផ្សាររាត្រីដែលដេញថ្លៃភាស៊ីក្នុងមួយឆ្នាំដេញថ្លៃម្តងចំណែកផ្សារធំៗគឺមិនតម្រូវឲ្យដេញថ្លៃនោះទេ ។ នៅថ្ងៃដដែលនោះដែរលោកអភិបាលក្រុងក៏បានអញ្ជើចូលរួមជាមួយថ្នាក់ដឹកនាំខេត្ត ពិនិត្យទីតាំងមួយចំនួនដេីម្បីកែលម្អសួនច្បារតាមបណ្តោយមាត់ព្រែកផងដែរ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖