ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុញ្ញាតឲ្យកងកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការហាត់សម ដើម្បីចូលរួមអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០២២។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែធ្នូនេះកម្លាំងនគរបាលជាតិ ចំនួន ២ផែន ស្មើរនឹង២៤០រូប រួមមាន៖
១-នាយកដ្ឋាននគរបាលការពារ ទទួលខុសត្រូវរៀបចំកងកម្លាំងនគរបាលជាតិ ក្នុងឯកសណ្ឋានសាហារីយ៉ែន និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក ទទួលគ្រប់គ្រងការហ្វឹកហាត់សមរួម សរុបចំនួន ៤៨រូប ។
២-ផែនអង្គភាពតម្រួតបទបញ្ជា ទទួលខុសត្រូវរៀបចំផែននគរបាលជាតិ ឯកសណ្ឋានប្រយុទ្ធ និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក សរុបចំនួន ២២រូប។
៣-ផែនអង្គភាពអន្តរាគមន៍ ទទួលខុសត្រូវរៀបចំផែននគរបាលជាតិ ឯកសណ្ឋានប្រយុទ្ធ និងរៀបចំអ្នកកាន់ទង់ គ្រូបង្វឹក ១ផែន ស្មើរនឹង១១០ និងកងកម្លាំងឯកសណ្ឋានសាហារីយែន សរុបចំនួន ៥០រូប ។
សូមបញ្ជាក់ថា ការហាត់សមរួមគ្នារបស់កម្លាំងទាំង២ផែន ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាលផងដែរ ៕
ដោយ៖សហការី