ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថា​និងអ្នកប្រើប្រាស់ថ្នាំញៀនប្រមាណ១៨នាក់ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ​ចុះធ្វើរដ្ឋបាលប្រមូលយកទៅដាក់សង្គមកិច្ចរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមជនអនាថា​និងអ្នកប្រេីប្រាស់សារធាតុញៀនប្រមាណ១៨នាក់​ ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២​ នៃខណ្ឌមានជ័យ​ បានចុះធ្វើរដ្ឋបាល​និងប្រមូលយកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ ។ 

​    ក្នុងប្រតិបត្តិការខាងលេីនេះ​ដឹកនាំដោយលោក​ ទូច សំអុល ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី២​ និងលោកមេភូមិ ដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលប្រមូលជនអនាថានិងអ្នកប្រេីប្រាស់សារធាតុញៀនស្ថិតក្នុងភូមិព្រែកទាល់១ ភូមិដំណាក់៤ ភូមិដំណាក់ធំ១ និងភូមិភ្នាត ដោយប្រមូលបានប្រមាណ១៨នាក់។ 

​    គួរបញ្ចាក់ថា​ ជនអនាថា​និងជនញៀនថ្នាំទាំងអស់នេះតែងតែដើរអុកឡុកក្នុងមូលដ្ឋាន ដោយគប់ផ្ទះគប់អ្នកធ្វើដំណើរលួចគាស់ផ្ទះ និងបង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់​ ។ 

​    បច្ចុប្បន្ន​ ជនអនាថា​ និងអ្នកប្រេីប្រាស់សារធាតុញៀនខាងលេី​ ត្រូវបានកម្លាំងចម្រុះចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ដេីម្បីអនុវត្តបន្ត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖