ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ាងសុផល្លែត ៖ សីលធម៌គុណឪពុកគុណម្តាយ

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងពី ក្បួនគោរពរម្លឹកគុណនៃមនុស្សខ្មែរ ។ 

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា, យើងដឹងថាជីវិតមនុស្សខ្មែរម្នាក់ៗ ដែលកើតមកគឺបានមកពីលោកឪពុក និងអ្នកម្តាយ លោកទាំងពីរជាអ្នកមានគុណដ៏ធំធេងសម្រាប់ការផ្តល់ជីវិត និងផ្តល់កំណើតដល់គ្រប់បុត្រធីតា ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា, គុណឪពុក២១ និងគុណម្តាយ១២ ផ្គុំគ្នា នោះបានញ៉ាំងអោយកំណើតជីវិតមួយថ្មី។ ជីវិតថ្មីនេះ ត្រូវផ្គុំពីទឹក ដី កម្ដៅ ទងសុក ….នៅពេលដឹងថាមានផ្តើមនូវជីវិតក្នុងផ្ទៃ លោកបានរៀបចំប្រារព្វពិធីចងសំរោង ហើយការធ្វើនេះ បំណងដើម្បីជាការសុំដល់ព្រះ និងធម្មជាតិមេត្តាផ្តល់អវៈយវៈអោយគ្រប់សព្វដល់ជីវិតថ្មីនោះ មិនអោយរបូត ឬបាត់ដៃ ជើង ពិការ រលូត…ពោល គឺអោយគ្រប់ទាំងអស់ ហើយសូមអោយមានបញ្ញាវាងវៃផង ។

ពេលកើតមក បានប្រារព្វធ្វើពិធីទម្លាក់ចង្ក្រាន ពិធីដាក់ឈ្មោះ ពិធីកោរជុក ចូលម្លប់ ……។ល។

រួមដោយសង្ខេបនេះ ខ្មែរបានកំណត់ចងជាក្បួនតម្រាអោយកូនចៅដែលមានកំណើត និងយាយម៉ប …នោះមិនត្រូវភ្លេចគុណនៃការពរពោះជាង៩ខែរបស់ម្តាយ រហូតថ្ងៃប្រសូត្រ និងការថ្នាក់ថ្នម ថែទាំបង្ហាត់បង្រៀន អោយចេះនិយាយ ស្គាល់បាបបុណ្យ គុណទោស ។ល។

លោករដ្ឋលេខាធិការ បានបន្តថា, អំណាចសេចក្តីដឹងគុណចំពោះលោកឪពុក អ្នកម្ដាយ និងអ្នកមានគុណទាំងឡាយ នឹងនាំមកនូវក្តីសុខ ចម្រើន ជីវិតកូនមិនស្រយុតឡើយ ៕

ប្រភព ៖ អ៊ាង សុផល្លែត


ចែករំលែក៖