ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចនឹងផ្តល់ឱ្យអ៊ុយក្រែននូវចំនួនទឹកប្រាក់ជិតស្មើ GDP របស់ប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប

ចែករំលែក៖

រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 បានសន្យាជួយអ៊ុយក្រែនជាមួយនឹងថវិការហូតដល់៣២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជិតនឹងទំហំ GDP នៃប្រទេស EU មួយចំនួនដែលមានប្រជាជនតិចតួចដូចជា Estonia ជាដើម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេទាំងប្រាំពីររបស់ពិភពលោក (G7) កាលពីថ្ងៃទី 22 ខែធ្នូបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថាក្រុមនេះបានរៃអង្គាសប្រាក់ចំនួន 32 ពាន់លានដុល្លារជាជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ 2023 ក្នុងបរិបទនៃជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើត។ រ៉យទ័របានរាយការណ៍ថា បានបន្សល់ទុកនូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរជាច្រើន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានក្រើនរំឭកប្រជាជនអ៊ុយក្រែនឱ្យប្រុងប្រយ័ត្នអំពីលទ្ធភាពកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ីក្នុងអំឡុងរដូវបុណ្យគ្រីស្មាស់ (Christmas) ខាងមុខនេះ ដោយលោកបានទទូចឱ្យពួកគេយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ពេលមានការវាយប្រហារតាមផ្លូវអាកាស និងត្រូវចេះជួយគ្នាទៅវិញទៅមក។
ក្នុងការថ្លែងសារជាប្រចាំរាល់យប់របស់លោកកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បានប្រាប់ថា លោកបានជួបពិភាក្សាជាមួយបណ្តាមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន ដើម្បីពិនិត្យនិងវាយតម្លៃលើស្ថានការណ៍បច្ចុប្បន្ន ហើយលោកបានបន្តថា រដ្ឋាភិបាលកំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូផ្សេងៗ នៃសកម្មភាពដែលរុស្ស៉ីអាចនឹងធ្វើឡើង។
លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ខណៈរដូវបុណ្យ Christmas ចូលមកដល់ ពួករុស្ស៉ីអាចនឹងបង្កើនសកម្មភាពវាយប្រហារ ដ្បិតពួកគេមិនខ្វល់អំពីគុណតម្លៃសាសនាគ្រិស្ត ឬក៏គុណតម្លៃណាមួយផ្សេងទៀតឡើយ។ ទន្ទឹមគ្នានោះ លោកហ្សេលេនស្គី ក៏បានងាកទៅព្រមានដាក់រុស្ស៉ីផ្ទាល់ផងដែរថា ប្រជាជនរុស្ស៉ីទាំងអស់ត្រូវតែយល់ឱ្យច្បាស់ថា ការប្រព្រឹត្តអំពើអាក្រក់នឹងតែងតែទទួលការឆ្លើយតបទៅវិញ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters

រូប​ថត​ ៖ Getty Images


ចែករំលែក៖