ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ «ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ត្រូវចងចាំថា កម្ពុជាត្រូវបានគេសាកល្បងជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមានការបែកខ្ញែកគ្នាផង និងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។ នេះជាថ្លែង របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី  នភក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ 

លោកបានបន្តថា, កម្ពុជាយើងបានស្វែងរកសន្តិភាព និងមានឱកាសបន្តអភិវឌ្ឍជាតិ ដែលមានមកនូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជន។ ក្នុងន័យនេះ កម្ពុជាមិនអនុញ្ញាតឲ្យមានភាគីណាមួយមានចេតនាអាក្រក់ បង្កភាពចលាចល និងអស្ថិរភាពសង្គម ដែលរំខានដល់សេចក្តីសុខនៃប្រជាជាតិកម្ពុជាបានទៀតនោះទេ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ខ្ញុំសូមលើកមកសារជាថ្មី នៃពាក្យមួយឃ្លាគឺ៖ «ការពារអនាគត» (កម្ពុជា)។ ការពារអនាគតប្រជាជាតិដែលមានភាពសម្បូរសប្បាយ ការពារអនាគតដែលមានខឿនការពារជាតិ និងសន្តិសុខជាតិរឹងមាំ ការពារអនាគតដែលមានខឿនសេដ្ឋកិច្ចជាតិមានភាពធន់ និងពោរពេញទៅដោយឱកាស ៕

ដោយ : សិលា


ចែករំលែក៖