ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អនុញ្ញាតឱ្យ ចៅ ហ៉ឺ ទៀងគីមហុង ដែល ប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយ ឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ ថា, ល្ងាចនេះឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា, បំណងបន្តរបស់ខ្ញុំគឺជួយគីមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទៀតថា ,បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុងឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខានតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ៕

ដោយ  : សុខ ខេមរា


ចែករំលែក៖