ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យឆាបឆេះមណ្ឌលចាសជរា ស្លាប់២០នាក់

ចែករំលែក៖

តាមសារព័ត៌មាន TASS របស់រុស្ស៊ី បានផ្សាយថា គិតមកដល់ថ្ងៃទី២៤ខែធ្នូ មានអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យកើនឡើងដល់ទៅ ២០នាក់ហើយ ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅមណ្ឌលចាសជរា ក្នុងទីក្រុង Kemerovo តំបន់សៃបឺរី ប្រទេសរុស្ស៊ី។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពជាច្រើននៅក្រោមគំនរអគារបាក់បែក ក្នុងអាកាសធាតុត្រជាក់ខ្លាំង ។ សីតុណ្ហភាពនៅក្នុងទីក្រុង Kemorovo នាថ្ងៃទី២៤ខែធ្នូ ធា្លក់ចុះរហូតដល់-២០ អង្សាសេ។
មណ្ឌលចាសជរា Kemerovo ស្ថិតនៅលើដងផ្លូវ Tavricheskaya ដែលជាមណ្ឌលចាសជរាឯកជន ។ បច្ចុប្បន្ន កម្លាំងពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាពទាំងស្រុងហើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnam+

រូប​ថត​ ៖​ APA

 


ចែករំលែក៖