ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី ៖ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី បាន និងកំពុងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក ញ៉ែម សំអឿន  អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៤០០ នាក់ នៅបរិវេណខាងមុខ នៃទីតាំងអគារស្នាក់ការថ្មី ស.ស.យ.ក. ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ល្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទៅ ២៥ ខែធ្នូ ឆ្នាំ ២០២២។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ង៉ែត ពិទូ អនុប្រធានស.ស.យ.ក.ខេត្តរតនគិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី រួមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួម និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាព សមិទ្ធផល ដែលសម្រេចបានកន្លងមក ជាមួយនឹងដំណើរវិវត្តនៃការសាងសង់អគារថ្មី នៃ ស.ស.យ.ក. ខេត្តរតនគិរី រួមជាមួយវឌ្ឍនភាពការងារ ដែលស.ស.យ.ក. រតនគិរីតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមសកម្មភាពសង្គមនានា  រួមទាំងចូលរួមលើកកម្ពស់សុខដុមនីយកម្មសង្គម ដោយចូលរួមយ៉ាងក្លៀបក្លាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ ៖ សហការី


ចែករំលែក៖