គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន (NHC) បានប្រកាសពីចំនួនករណីថ្មីជារៀងរាល់ថ្ងៃសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ នៅពេលនេះ NHC ស្រាប់តែបានប្រកាសនៅថ្ងៃទី២៥ ខែធ្នូថា ខ្លួននឹងបញ្ឈប់ការផ្សាយទិន្នន័យករណី COVID-19 ប្រចាំថ្ងៃចាប់ពីថ្ងៃនេះតទៅ ដោយជំនួសមកវិញ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នឹងបញ្ចេញព័ត៌មានទាក់ទងនឹង COVID-19 សម្រាប់ការសិក្សា និងជាឯកសារយោងជាសាធារណៈ ដោយមិនបង្ហាញពីមូលហេតុនោះទេ។
ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg យ៉ាងហោចណាស់ទីក្រុងចំនួនពីររបស់ចិនបានប៉ាន់ប្រមាណចំនួនករណីថ្មីនៃ COVID-19 ក្នុងស្រុកជារៀងរាល់ថ្ងៃ ដែលលើសពីស្ថិតិផ្លូវការរបស់អាជ្ញាធរសុខាភិបាលរបស់ប្រទេស។
គណៈកម្មាធិការសុខភាពក្នុងតំបន់បាននិយាយនៅលើគណនី WeChat របស់ខ្លួនដោយលើកឡើងពីការប៉ាន់ស្មានដោយផ្អែកលើការវាយតម្លៃពីអ្នកជំនាញក្នុងទីក្រុង Dongguan បច្ចុប្បន្នកំពុងកត់ត្រាករណីថ្មីពី 250,000 ទៅ 300,000ករណីក្នុងមួយថ្ងៃ។
ស្របពេលជាមួយគ្នានេះ ទីក្រុង Qingdao (ក្នុងខេត្ត Shandong) កំពុងកត់ត្រាការឆ្លងពី 490,000 ទៅ 530,000ករណីជារៀងរាល់ថ្ងៃ ដោយផ្អែកលើការព្យាករណ៍ទិន្នន័យ កាសែតក្នុងស្រុកមួយបានផ្សាយនៅថ្ងៃទី២៣ ខែធ្នូដោយដកស្រង់សម្តីប្រធានគណៈកម្មាធិការសុខភាពទីក្រុងថា ចំនួននៃការឆ្លងជំងឺកូវីដ-១៩ មិនទាន់ឈានដល់កម្រិតកំពូលនៅក្នុងទីក្រុងដែលមានមនុស្សប្រមាណ១០,៣ លាននាក់នោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ IC