ព័ត៌មានទាន់ហេតុការណ៍៖

ស្ទូចដូយកំពុងជួសជុលរថយន្តខុសបច្ចេកទេសធ្លាក់ក្រឡាប់សង្កត់របួស២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាជាងជួសជុលរថយន្ត២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈដូយរថយន្តកំពុងជួសជុលស្រាប់តែធ្លាក់ដូយក្រឡាប់រថយន្តសង្កត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចខាងកេីតសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវបេតុងកែងផ្លូវបេតុង​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

​ រថយន្តខាងលេីម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខតាកែវ3A 3768 ដឹកគ្រឿងសំណង់ពេញព្រាបរថយន្ត។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុរថយន្តខាងលេីបានខូចផ្នែកកង់ខាងក្រោយបន្ទាប់មកម្ចាស់រថយន្តក៏ហៅជាងដេីម្បីមកជួសជុលខណៈកំពុងដូយជួលជុលស្រាប់តែធ្លាក់ដូយក្រឡាប់រថយន្តមកសង្កត់ជាងបណ្តាលឱ្យរងរបួសធ្ងន់២នាក់និងផ្ទះប្រជាពលរដ្ឋរងការខូចខាតភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួសគាស់យកជនរងគ្រោះចេញនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងស្ទូចយករថយន្តខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

IMG_2297 IMG_2300 IMG_2296

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖