អ្នកចាំទីជម្រើសជាតិកាមេរូនកីឡាករ Andre Onana បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិមួយខែបន្ទាប់ពីមានបញ្ហាជាមួយគ្រូបង្វឹកជម្រើសជាតិលោក Rigobert Song ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។
កីឡាករ Onana វ័យ២៦ឆ្នាំរបស់ក្លិប Inter Milan មិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការសម្រេចចិត្តរបស់គាត់ទេ ដោយគ្រាន់តែនិយាយថា “រឿងរបស់គាត់ជាមួយក្រុមជម្រើសជាតិកាមេរូនបានដល់ទីបញ្ចប់ហើយ” ។
អ្នកចាំទី Onana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកលេងមកហើយទៅឈ្មោះគឺលឿនប៉ុន្តែកាមេរូនមកមុនអ្នកលេងឬមនុស្ស។ កាមេរូន នៅតែជានិរន្តរ៍ ក៏ដូចជាក្តីស្រលាញ់របស់ខ្ញុំចំពោះក្រុមជម្រើសជាតិ និងប្រជាជនរបស់យើងដែលតែងតែគាំទ្រពួកយើងមិនថាគ្រាលំបាកយ៉ាងណាក៏ដោយ”។
Onana បានលេងក្នុងការប្រកួតបើកឆាកក្រុមរបស់គាត់ចាញ់ ១–០ ក្រោមស្នាដៃស្វីសក្នុងប្រទេសកាតា ប៉ុន្តែត្រូវបានទម្លាក់សម្រាប់ការប្រកួត២បន្ទាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មិនយល់ស្របជាមួយគ្រូបង្វឹកលោក Song លើយុទ្ធសាស្ត្រក្រុម។
សហព័ន្ធរបស់ប្រទេសកាមេរូន (FECAFOOT) បានប្រកាសនៅពេលគាត់ត្រូវបានព្យួរថា គឺសម្រាប់ “ហេតុផលវិន័យ”។ Onanaបានបង្ហាញខ្លួន៣៤ប្រកួតបន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៦ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)