ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក១០ ចំណុចដូចខាងក្រោម : 

១- គោលការណ៍និងក្រមសីលធម៌គ្រូពេទ្យមានហើយ = តែការអនុវត្តនៅខ្វះចន្លោះតាមបុគ្គលពេទ្យខ្លះៗ?

២- បណ្តាប្រទេសគេអនុញ្ញាតឲ្យជនបរទេសចូលសញ្ជាតិគេស្របតាមច្បាប់របស់គេ = តែនៅកម្ពុជារាជរដ្ឋាភិបាលកម្ពុជាធ្វើមិនបានសុទ្ធតែខុសអញ្ចេះអញ្ចុះមិនចេះចប់ នឹងមិនរើសអើងជាតិសាសន៍ទេឬ?

៣- បើនៅតែរឹងទទឹងមិនព្រមគោរពច្បាប់ចរាចរណ៍ = គ្មាននរណាស្លាប់ជំនួសអ្នកល្មើសច្បាប់ទេ?

៤- បើពឹងផ្អែកលើតែប៉ូលីសចរាចរណ៍មិនគ្រប់គ្រាន់ទេ = មានតែអ្នកធ្វើចរាចរណ៍ចូលរួមគោរពច្បាប់ចរាចរណ៍ទើបមានប្រសិទ្ធភាព?

៥- កុំចង់យក EBA មកដោះដូរនឹងការដោះលែងជនល្មើសច្បាប់ = ជនល្មើសច្បាប់មិនមែនជាលទ្ធិប្រជាធិបតេយ្យទេ?

៦- បក្សប្រឆាំងពេញលេញឬ មិនពេញលេញគឺជារឿងផ្ទៃក្នុងនិងអត្តនោម័តរបស់បក្សប្រឆាំងខ្លួនឯង = បក្សនីមួយៗមិនចំណុះលើកត្តាខាងក្រៅខ្លួនទេ?

៧- បក្សខ្លាំងឬខ្សោយ = អាស្រ័យលើទង្វើរបស់ខ្លួននិងមានការគាំទ្រពីប្រជាជនឬគ្មានការគាំទ្រពីប្រជាជន?

៨- ពួកលំអៀងនយោបាយមិននិយាយពីជនល្មើសច្បាប់ទេ = ពួកគេនិយាយតែពីការដាក់ទោសទ័ណ្ឌលើអ្នកល្មើសច្បាប់?

៩- ការអំពាវនាវឲ្យគោរពច្បាប់ចរាចរណ៍ = ដើម្បីរក្សាជីវិតមនុស្សនិងកុំឲ្យមានមនុស្សងាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍?

១០- អ្នកល្មើសច្បាប់ចរាចរណ៍គឺរបួសនិងឆាប់ងាប់ = អ្នកគោរពច្បាប់ចរាចរណ៍សុខសប្បាយនិងនៅរស់បានយូរ? ៕

ដោយ : សហការី


ចែករំលែក៖