ព័ត៌មានទាន់ហេតុការណ៍៖

Wolves ចុះហត្ថលេខាលើកីឡាករ Matheus Cunha ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid

ចែករំលែក៖

ក្លិប Wolves បានចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ក្នុងកិច្ចសន្យាខ្ចីជើងដំបូងពី Atletico Madrid

Cunha វ័យ២៣ឆ្នាំនឹងចូលរួមនៅថ្ងៃទី ខែមករា មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេលឆ្នាំជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់តម្លៃដែលអាចកើនឡើងដល់៤០លានអឺរ៉ូ (៣៥លានផោន) ។

គាត់គឺជាកីឡាករដំបូងដែលបានចុះហត្ថលេខាដោយអ្នកចាត់ការថ្មីរបស់ Wolves លោក Julen Lopetegui ដែលបានចូលកាន់តំណែងកាលពីខែមុន។

កីឡាករ Cunha បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមនេះ និងជាផ្នែកមួយនៃក្លិបនេះ ជាក្លិបដ៏ធំមួយ” ។

ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិSion របស់ស្វីសក្នុងឆ្នាំ២០១៧ ដោយបន្តលេងឱ្យ RB Leipzig និង Hertha Berlin ក្នុងប្រទេសអាឡឺម៉ង់ មុនពេលចូលរួមជាមួយក្លិបអេស្ប៉ាញ AtleticoMadrid នៅរដូវក្តៅឆ្នាំ២០២១ ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបានគ្រាប់ក្នុងការបង្ហាញខ្លួន៥៤លើក។

កីឡាកររូបនេះគឺជាផ្នែកមួយនៃក្រុមអាយុក្រោម២៣ឆ្នាំរបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ និងបានលេងឈុតធំចំនួន៨លើកទោះបីជាគាត់ខកខានក្នុងក្រុមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកកាតាក៏ដោយ។

Cunha បានបន្ថែមថា ខ្ញុំរំភើបក្នុងការលេងនៅ Premier League ដើម្បីលេងនៅ Wolverhampton ហើយខ្ញុំគិតថា ចំណុចសំខាន់បំផុតគឺខ្ញុំសប្បាយចិត្តពេលបានលេងពេញលេញនៅអង់គ្លេស លោកLopeteguiជាគ្រូបង្វឹកធំ គាត់មានចិត្តគំនិតធំ។ គាត់បានប្រាប់ខ្ញុំអំពី Wolverhamptonមានគម្រោងធំ ហើយខ្ញុំជឿជាក់លើវាខ្លាំងណាស់ ហើយខ្ញុំជឿជាក់លើគាត់”

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖