ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនគេចពីម៉ូតូកង់បី ជ្រុលបុកឃឿនចិញ្ចើមផ្លូវនិងបង្គោលភ្លើងថ្ម ក្រឡាប់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តtoyota prius មួយគ្រឿងក្នុងល្បឿនលឿនបានគេចពីម៉ូតូកង់បីមួយគ្រឿង ជ្រុលចង្កូតទៅបុកឃឿនចិញ្ចើមផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គីតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AE-1869 ធ្វើដំណើរទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជូននឹងផ្លូវកោង បានគេចពីម៉ូតូកង់បីមួយគ្រឿងក៏ជ្រុលចង្កូតទៅបុកឃឿនចិញ្ចើមផ្លូវបណ្ដាលឲ្យឃឿនផ្លូវបែករងការខូចខាតបន្តិចបន្តួច រួចរថយន្តបន្តទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឲ្យខូចខាតប្រអប់ភ្លើងអស់ចំនួនពីរ ឯរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ។ ក្រោយមកម្ចាស់រថយន្តបានឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

IMG_3354 IMG_3355 IMG_3356

ដោយ៖សុខាសែនជ័យ


ចែករំលែក៖