ព័ត៌មានទាន់ហេតុការណ៍៖

យុវជម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តHILUXកំពុងបត់ឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានរងរបួសធ្ងន់​ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកTOYOTA HILUX​ កំពុងបើកឆ្លងផ្លូវពេញទំហឹង​ កាលវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២​ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សុី​ ត្រង់ចំណុចស្តុបផ្សារជិនជូរី​ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក​ TOYOTA HILUX​ ពណ៌ខ្មៅលាយស​ ពាក់ផ្លាកលេខភ្នំពេញ2BR-7518 បើកដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ទិសដៅពីកើតទៅលិច​ ខណះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ​បានពាក់កណ្ដាលថ្នល់​ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខព្រៃវែង1N -0394 ធ្វើដំណើរពីលិចទៅកើតបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តHILUXខាងលេីចំថ្ពាល់ខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យម៉ូតូជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ​ ។ ចំណែកម្ចាស់ម៉ូតូប្លោងដួលរងរបួសធ្ងន់​ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយជំនាញចរាចរណ៍ចុះធ្វេីការវាស់វែងរថយន្ត​ និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕

IMG_3367 IMG_3369

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖