ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សោកនាដកម្មដោយសារអគ្គិភ័យសម្លាប់បុគ្គលិកជាច្រើននាក់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សោកនាដកម្មមួយនៅក្រុងប៉ោយប៉ែតដោយសារអគ្គិភ័យឆាបឆេះកាស៊ីណូធ្វើឱ្យបុគ្គលិកជាច្រើននាក់ស្លាប់និងរបួសកាលពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

  ប្រភពប្រាប់ថា ផ្ដើមចេញអគ្គិភ័យចេញមកពីកាស៊ីណូគ្រែនដាយម៉នឆេះឆ្លងមកកាស៊ីណូត្រូពីកាណានិងកាស៊ីណូរីសតប៉ោយប៉ែតតាមរយៈស្ពានធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវចំនួនពីរ ក្នុងនោះគេឃើញស្ពានឆ្លងផ្លូវទាំងពីរខាងលើមានការខូចខាតទាំងស្រុងរួមទាំងកាស៊ីណូចំនួនបីផងដែរ។

   ប្រភពប្រាប់ទៀតថា ករណីខាងលើនេះបុគ្គលិកដែលធ្វើការនៅកន្លែងកើតហេតុបានរងរបួសនិងស្លាប់ជាច្រើនដោយគេឃើញពេលកំពុងអគ្គិភ័យឆាបឆេះនោះមានបុគ្គលិកកាស៊ីណូលោតទម្លាក់ខ្លួនដើម្បីគេចពីស្ថានការណ៍អគ្គិភ័យនិងអ្នកខ្លះទៀតបានស្រែកឱ្យគេជួយ ប៉ុន្តែស្ថានការណ៍នោះមិនអាចជួយបានដោយអគ្គិភ័យឆាបឆេះយ៉ាងគំហុក។ តែពេលនេះកម្លាំងកម្លាំងសម្ថកិច្ចនិងអាជ្ញាធរកំពុងតែបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយសង្គ្រោះ។

   ស្ពានឆ្លងផ្លូវចំនួន២រងការខូចខាតទាំងស្រុង ហើយភ្លើងបានឆ្លងមកកាស៊ីណូត្រូពីកាណានិងរីសតប៉ោយប៉ែត។

ក្នុងឱកាសនោះមានរថយន្តពន្លត់អគ្គិភ័យទាំងខាងកម្ពុជានិងថៃជាច្រើនគ្រឿងបានមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ប៉ុន្តែអ្វីដែលគេរន្ធត់ខ្លាំងនោះគឺមានមនុស្សប្រុស១ស្រី២បានស្លាប់ដោយសារតែលោតទម្លាក់ខ្លួនពីលើអគារនិងនៅមានមនុស្សជាច្រើនទៀតនៅមិនទាន់បានទទួលព័ត៌មាននៅឡើយ ក្នុងនោះគេបានឃើញរថយន្តសង្គ្រោះរបស់ថៃជួយដឹកចូលទៅប្រទេសថៃជាច្រើនគ្រឿង៕

IMG_3347IMG_3348IMG_3376IMG_3379IMG_3381

ដោយ ៖ វណ្ណា


ចែករំលែក៖