ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីសនី​កម្ពុជា​៖​ នៅតំបន់មួយចំនួន​ក្នុងរាជធានីភ្នំពេញ​ និង​ខេត្ត​កណ្ដាល​អាចនឹងមានការរអាក់រអួលខ្លះៗ​ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គិសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

អគ្គិសនីកម្ពុជា​ បានបញ្ជាក់ថា​ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩:១៧នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P3974

ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:០០នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ៖សហការី

ខាងក្រោមនេះ​មានលិខិត​ជូនដំណឹង​លម្អិត​​របស់​អគ្គិសនី​កម្ពុជា​៖


ចែករំលែក៖