ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះនាំគ្នាជួយដងទឹកជះពន្លត់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកពន្លត់ប៉ុន្តែដោយស្ថានការណ៍ភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបានឡើយសមត្ថកិច្ចអះអាងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះផ្ទះឈ្មោះ កែវ យ៉ាំ ភេទស្រី អាយុ៦២ មុខរបរ កសិករ មានសមាជិកគ្រូសារ សរុបចំនួន ៥នាក់ ស្រី៤នាក់ រស់ក្នុងភូមិសង្កាត់កើយហេតុខាងលើ។
ចំពោះផ្ទះឈើ២ខ្នង ប្រក់ក្បឿង រៀបឥដ្ឋខាងក្រោម ទំហំ ៦ម៉ែត្រគុណនិង៧ម៉ែត្រ ដោយសម្ភារៈខូចខាតរួមមាន៖ទូរទស្សន៍ ១គ្រឿង និងកង្ហារ ៣គ្រឿង កងដៃកូន ១កង (១ជីកន្លះ)ឯកសារ ប្លង់ដី សំបុត្រកំណើត និងឯកសារផ្សេងៗ បាស ១គ្រឿង និង សម្ភារៈផ្សេងៗមួយចំនួនទៀត។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់នគរបាលក្រុងស្វាយរៀងនិងនគរបាលស្រុកស្វាយទាបដោយមូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនី ៕
ដោយ៖ សុថាន