ព័ត៌មានទាន់ហេតុការណ៍៖

Haaland រកបាន២គ្រាប់ជួយឱ្យ Man City បន្តកាន់កាប់លេខ២នៅ Premier League

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League ខណៈដែល Manchester City បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Leeds ដើម្បីកាត់បន្ថយការនាំមុខរបស់ Arsenal នៅលើកំពូលតារាងមកត្រឹម៥ពិន្ទុ។

ដោយមានការខកចិត្តដោយក្រុមម្ចាស់ផ្ទះដែលត្រូវក្រុមភ្ញៀវ Man City បន្តដាក់សម្ពាធនៅតង់ទី១ដោយក្រុមមេឃខៀវដណ្តើមបានការនាំមុខ មុននឹងចប់ការប្រកួតក្នុងវគ្គទី១ ដែលរកបានដោយកីឡាករ Rodri នៅនាទីទី៤៥+១។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធមុតស្រួច Haaland បានអបអរជាមួយនឹងគ្រាប់បាល់២គ្រាប់ម្នាក់ឯង នៅនាទីទី៥១ និងនាទីទី៦៤ ពីការបញ្ចូនបាល់ពីកីឡាករ Jack Grealish ទាំង២គ្រាប់ដែរ។

Man City បានធានាបានជ័យជម្នះដើម្បីឡើងមកឈរនៅលេខរៀងទី២តាមពីក្រោយក្រុមកាំភ្លើងធំ ហើយមាន២ពិន្ទុប្រសើរជាងក្រុមលេខ៣Newcastle ដែលពួកគេបានឈ្នះគូប្រកួតដែរកាលពីថ្ងៃចន្ទ។ ការ​ប្រកួត​ដោយភាព​តានតឹង​សម្រាប់ក្រុមម្ចាស់ផ្ទះបានរកឃើញគ្រាប់បាល់១គ្រាប់លួងចិត្តវិញ ដោយ​ក្រុម Leeds រកបាន១គ្រាប់សងវិញនៅនាទីទី៧៣ រកបានដោយកីឡាករ Struijk ធ្វើឲ្យចប់ការប្រកួត Man City ឈ្នះ៣ទល់១ ធ្វើឲ្យ Leeds ធ្លាក់មកឈរ​នៅ​លេខ​រៀង​ទី១៥ មាន១៥ពិន្ទុ។

ខណៈដែលមិត្តរួមក្រុមរបស់គាត់ចំនួន១៦នាក់កំពុងប្រកួតប្រជែងសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា Haaland ត្រូវបានបង្ខំឱ្យមើលពីចម្ងាយ ដោយសារការខកខានរបស់ប្រទេសន័រវេសមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងព្រឹត្តិការណ៍នេះ និងត្រៀមខ្លួនជាស្រេចដើម្បីប្រជែងក្នុងវគ្គជម្រុះយូរ៉ូខាងមុខ ។

ការប្រកួតបន្ទាប់ Man City នៅសល់ពេលតែ៣ថ្ងៃប៉ុណ្ណោះដើម្បីរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចរបស់ Everton នៅថ្ងៃចូលឆ្នាំសកល។ ការ​ទទួល​ជ័យ​ជម្នះ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ក្តៅ​គគុក​លើ​ក្រុម Arsenal ដែល​ត្រូវ​ប្រកួត​នៅ​ល្ងាច​ជាមួយ​នឹង Brighton ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖