ព័ត៌មានទាន់ហេតុការណ៍៖

នេនតូច​មួយ​អង្គ ក្រោយ​ពេទ្យ​ដក​ធ្មេញ​ខុស​បច្ចេកទេស​ ពេល​នេះ​បាន​សុគត​ហើយ​ ក្នុង​មន្ទីរពេទ្យ​ប្រទេស​វៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​លោក ផ​ន ផល្លា ជា​ប្រធាន​អង្គការ​មណ្ឌលកុមារ​កំព្រា​មែកឈើ បានង្ហោះសារ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការដោយ​បញ្ជាក់ថា​៖​ ទីបំផុត! នេនតូចបានសុគតហើយមុននេះ😥😥🙏🙏យើងបានព្យាយាមជួយលោកហើយ​ ម៉ាស៊ីនតូច ម៉ាស៊ីនធំ ពេទ្យក្នុងស្រុក​ ពេទ្យក្រៅស្រុក–យើងបានព្យាយាមរួចអស់ហើយ😥ហ៊ឹម……😥។ 

​លោក ផ​ន ផល្លា បានបញ្ជាក់បន្ថែមថា​៖​ នេន​ សឹងចុះ🙏🙏🙏នេនឈប់ឈឺចាប់ទៀតហើយ🙏🙏🙏សូមនិមន្ត​ដោយសុខសាន្ត🙏🙏​ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ 

​ប្រធាន​អង្គការរូបនេះ​ បានឱ្យដឹងទៀតថា​ នេនតូចអង្គនេះ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង លោក​មាន​ជំងឺមហារីក​មាត់​ធ្មេញ ក្រោយ​ពេល​គ្រូពេទ្យ​ធ្មេញ មួយកន្លែង​ស្ថិត​នៅស្រុកព្រះស្ដេច​ ធ្វើការ​ដក​ធ្មេញខុស​បច្ចេកទេស ទេីបបណ្តាល​​​ឱ្យនេន​តូច មាន​បញ្ហា​ក្នុង​មាត់​បង្ក​ជា​មហារីក​កម្រិត​ធ្ងន់ ។ ក្រោយលោកព្យាយាមព្យាបាលអស់​លទ្ធភាព​នោះ​ ក៏​មក​ត្រឡប់​មក​សឹង​នៅ​កូនខ្ទម ដែល​ជា​ផ្ទះ​កំណើត ​ជាមួយ​ញោមស្រី​វិញ(ម្តាយ)។

លោក ផ​ន ផល្លា បន្តថា​ ដោយសារ​អាការ​នៅ​តែ​ធ្វើទុក្ខ នេន​តូច​យំ​ឈឺ​ខ្លាំង​ស្ទើរ​រាល់​យប់ ទើប​បងប្អូន​អ្នក​ភូមិ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ បាន​រៃ​ប្រាក់​ម្នាក់​បន្តិច​ៗឱ្យស្ត្រី​ជា​ម្តាយ ដឹក​នេន​តូច ពី​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង បញ្ជូន​យក​មក​មន្ទីរពេទ្យ​រុ​ស្សី នៅ​រាជធានី​ភ្នំពេញ។

ប្រភពដដែលបន្តថា​ ក្នុងអំឡុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​រុ​ស្សី នេន​តូច មិន​បាន​ធូរ​ស្រាយ​ឡើយ​លោក​នេន ស្ថិត​នៅ​ក្នុង​សភាព​ខ្សោយ​ខ្លាំង ដោយសារ​មហារីក​មាត់ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ហើយ ជា​ពិសេស​គឺ​ចាប់ផ្តើម​ហូរ​ខ្ទុះ​ចេញ​តាម​មាត់ ហើយ​នេន​តូច ស្រែកថ្ងូរ​ដោយ​ការ​ឈឺចាប់​ឥត​ស្រាកស្រាន្ត ទើប​លោក ផ​ន ផល្លា នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ សម្រេច​បញ្ជូន​នេន​តូច បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វៀតណាមតែម្តង។ 

គួរជម្រាបថា​ បន្ទាប់ពី​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វៀតណាម​ បានមួយថ្ងៃ លោក ផ​ន ផល្លា នៅល្ងាច​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ក៏បានទទួល​បាន​ព័ត៌មាន​ពី​មន្ទីរពេទ្យ​វៀតណាម​ថា៖​ “​នេន​តូចអង្គនេះ មិន​អាច​សង្គ្រោះ​បាន​នោះ​ទេ ដោយសារ​គ្រឿងក្នុង​របស់​លោក ព្រមទាំង​ក្រពះ​ពោះវៀន​របស់​លោក គឺ​ឈប់​ដំណើរការ​ហើយ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​មិន​អាច​ស្រោចស្រង់​បាន​នោះ គឺ​ផ្នែក​ខួរក្បាល​របស់​លោក ក៏​បាន​រីក​រាលដាល​ដោយ​ប្រភេទ​មហារីក​(​សាច់​កាច​)​ផងដែរ។ និងដោយ​មើលឃើញ ពី​ភាព​មិន​អាច​សង្គ្រោះ​បាន លោកនេនតូច​ នឹង​ត្រូវ​បាន​បញ្ជូន​ត្រលប់​មក​កាន់​ទឹកដី​កំណើត​របស់​លោក​វិញ គឺ​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​”៕

ដោយ​៖សហការី​


ចែករំលែក៖