ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦១​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣០​ ខែធ្នូ​​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៦១​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញ​នេះ។​

​ជាក់ស្ដែង​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦១​នាក់​ រួម​មាន៖​ ​ជួញដូរ​ ៩​រ​ណី​ ឃាត់​មនុស្ស​ ១៥​នាក់​(​ស្រី​ ១​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៥​ករណី​ ឃាត់​មនុស្ស​ ៦​នាក់​ និងប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ៤០​នាក់​(​ស្រី​ ២​នាក់​)​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៣០​ ខែធ្នូ​ រួម​មាន​៖​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ៥៨១,៥០​ក្រាម​ និង​២៦​កញ្ចប់​តូច​។​ 

​សូមជម្រាបជូនថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះជា​លទ្ធផល​មានចំនួន​ ១១​អង្គភាព​ ក្នុង​នោះ​កម្លាំងនគរបាល​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​ ៣អង្គភាព​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ៨១,៥៧​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ២៨​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៧,៣៤​ក្រាម​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៨៩​ក្រាម​។​ 

៤​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៣,៣៦​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤៧៥,៨៩​ក្រាម​។​ 

៦​ /​ ក្រចេះ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៧​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧២​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៦,៦៨​ក្រាម​។​ 

២​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ១៤​កញ្ចប់​តូច​។​ 

៣​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៥,០៥​ក្រាម​ ៕ ដោយ​៖ស​ តារា

រូបភាព​៖ឯកសារ​


ចែករំលែក៖